តើអ្វីទៅជាលក្ខណៈពិសេសរបស់ទីកន្លែងដែលអ្នករស់នៅ? តើវាជាទឹកដីដែលអ្នកស្រលាញ់? តាមការប៉ាន់ស្មានរបស់យើង អ្នកមកទីនេះដោយសារតែអ្នកមានបំណងអភិរក្សតំបន់មួយចំនួនដែលមានសារៈសំខាន់សម្រាប់អ្នក។ អ្នកប្រហែលជារស់នៅក្នុងតំបន់ដែលមានទន្លេ ឬក៏មានព្រៃឈើ ដែលគ្រួសាររបស់អ្នកបាននិងកំពុងរស់នៅជាច្រើនជំនាន់មកហើយ។ ហើយជាអកុសល ទឹកដីរបស់អ្នកកំពុងតែប្រឈមនឹងការគម្រាមកំហែងជាបន្តបន្ទាប់។
ពួកយើងបង្កើតឧបករណ៍នេះឡើងដើម្បីជាជំនួយដល់ប្រជាពលរដ្ឋដែលកំពុងតែបំពេញកិច្ចការដ៏សំខាន់ក្នុងបុព្វហេតុការពារភពផែនដី ជាពិសេសអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ផែនទី ឧបករណ៍សម្រាប់កត់ត្រារឿងនិងតាមដាន ដើម្បីជួយការពារទឹកដីពីទង្វើបំផ្លិចបំផ្លាញបរិស្ថាន។
ទាំងនេះគឺជាសំណួរនិងលំហាត់ផ្សេងៗដែលយើងយល់ថាវាមានសារៈសំខាន់ក្នុងដំណាក់កាលដំបូងនៃការបង្កើតគម្រោងមួយ។
តើមានអ្វីធ្វើឲ្យទឹកដី ទន្លេ ភ្នំ ព្រៃឈើរបស់អ្នកមានតម្លៃសម្រាប់អ្នកក្នុងការការពារថែរក្សាពួកវា?
តើអ្វីខ្លះជាការគម្រាមកំហែងខ្លាំងបំផុតចំពោះទឹកដីនិងសហគមន៍របស់អ្នក?
តើអ្នកអាចជជែកជាមួយសមាជិកផ្សេងទៀតនៅក្នុងសហគមន៍របស់អ្នក ដើម្បីពិភាក្សាអំពីសំណួរទាំងអស់នេះ និងកត់ត្រារាល់គំនិតយោបល់របស់ពួកគេបានទេ?
លំហាត់៖ ផែនការជីវិត
លំហាត់ដ៏សាមញ្ញមួយដើម្បីជួយអ្នកក្នុងការចាប់ផ្តើមធ្វើកិច្ចការនេះ ត្រូវបានជម្រុញទឹកចិត្តដោយវិធីសាស្រ្តនៃការធ្វើ "ផែនការជីវិត" (plan de vida) របស់សហគមន៍ជនជាតិដើមនៅក្នុងប្រទេសកូឡុំប៊ី។ វិធីសាស្រ្តនោះផ្តោតទៅលើការយល់ដឹងរបស់មនុស្សគ្រប់ជំនាន់ រួមមាន មនុស្សចាស់ អ្នកធ្វើសេចក្តីសម្រេចចិត្ត និងយុវជន។ វាអាចត្រូវបានធ្វើឡើងជាមួយនិងក្រុមមនុស្សតូចឬធំ ក៏ប៉ុន្តែត្រូវប្រាកដឲ្យមានសម្លេងចម្រុះរួមគ្នា។
ការធ្វើលំហាត់នេះអាចជួយអ្នកនិងសហគមន៍របស់អ្នក គិតអំពីចំណុចឬទីន្លែងដែលអ្នកចង់ផ្តោតការយកចិត្តទុកដាក់និងថាមពលទៅលើវា។
ពាក្យដែលអ្នកប្រហែលជាបានស្តាប់លឺច្រើនគឺ ការចូលរួម នេះគឺសំដៅទៅលើគម្រោងទាំងឡាយដែលត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌមួយដែលមានចំណែកពីសហគមន៍ទាំងមូល។ ខណៈដែលការធ្វើផែនទីបែបប្រពៃណីមានការចូលរួមតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ការធ្វើផែនទីបែបថ្មីនេះ មានការចូលរួមពីមនុស្សគ្រប់គ្នា(រួមទាំងមនុស្សចាស់និងកូនក្មេង)។ សារៈសំខាន់នៃការចូលរួមនេះធ្វើឲ្យផែនទីមានគុណភាពប្រសើឡើង និងធានាថាវាជាតំណាងឲ្យគំនិតយោបល់ជាច្រើន។ ទិដ្ឋភាពរួមមួយមិនគួរត្រូវបានរៀបរាប់ឬបរិយាយដោយបុគ្គលតែម្នាក់នោះទេ។
អ្វីខ្ល | អ្វីទៅជាគោលដៅរបស់អ្នក? (តើជោគជ័យមានរូបរាងដូចម្តេច?) តើទិន្នន័យអ្វីខ្លះដែលអ្នកត្រូវប្រមូល? តើអ្នកត្រូវការការគាំទ្រអ្វីខ្លះពីខាងក្រៅ? (ឧទាហរ៍ដូចជា ផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ វិទ្យាសាស្រ្ត ច្បាប់ ឧបករណ៍ ការបណ្តុះបណ្តាល ។ល។) តើសកម្មភាពអ្វីខ្លះដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់អ្នក? (ឧទាហរណ៍ដូចជា ការប្រជុំ បណ្តុះបណ្តាល ការងារចុះភូមិ ការប្រមូលទិន្នន័យ ។ល។) |
នរណា | តើនរណាខ្លះនឹងទទួលរងប៉ះពាល់ពីគម្រោងនេះ? តើនរណាខ្លះនឹងចូលរួមក្នុងគម្រោងនេះ? តើនរណានឹងដឹកនាំគម្រោងនេះ ដើម្បីធ្វើឲ្យគម្រោងដំណើរការទៅដោយរលូន? តើអ្នកមានតួនាទីជាអ្វី? តើនរណាប្រហែលជាអាចជួយគាំទ្រកិច្ចការនេះបាន? (តើអ្នកជាចំណែកមួយនៃអង្គការឬសហព័ន្ធដែលអាចជួយជាពេលវេលាឬធនធានដែរឬទេ?) តើអ្នកចង់ឲ្យក្រុមធ្វើសេចក្តីសម្រេចចិត្តបែបណា? |
ទីកន្លែងណា | តើគម្រោងនេះនឹងត្រូវបានធ្វើឡើងនៅទីន្លែងណា? តើកត្តាអ្វីខ្លះដែលពាក់ព័ន្ធទៅនឹងទីន្លែងនេះ? ឧទាហរណ៍ដូចជា បរិបទនយោបាយ សកម្មភាពរបស់សហគមន៍ជិតខាង ។ល។ |
នៅពេលណា | តើអ្នកសង្ឃឹមថានឹងបញ្ចប់គម្រោងនេះនៅពេលណា? (ទោះបីជាបើសិនអ្នកគិតថា នឹងមានការងារធំៗមួយចំនួនដែលនឹងត្រូវធ្វើបន្តក៏ដោយ ក៏វាមានប្រយោជន៍ក្នុងការកំណត់កាលបរិច្ឆេទដើម្បីសម្រេចឲ្យបាននូវគោលដៅជាក់លាក់ និងដើម្បីធានាថាគម្រោងនឹងដំណើរការទៅមុខជានិច្ច) |
មូលហេតុអ្វី | តើហេតុអ្វីបានជាគម្រោងនេះសំខាន់? តើមានអ្វីកំពុងតែកើតឡើង? |
បើត្រឹមតែបច្ចេកវិទ្យា ដូចជាទូរស័ព្ទដៃ ដ្រូន កុំព្យូទ័រ និងជីភីអេសឧបករណ៍ GPS ប៉ុណ្ណឹងមិនអាចការពារទឹកដីរបស់យើងបានទេ។ អ្វីដែលយើងមើលឃើញគឺ បច្ចេកវិទ្យានឹងមានប្រសិទ្ធិភាពខ្លាំងបំផុតនៅពេលដែលវាត្រូវបានប្រើប្រាស់ជាមួយនឹងរចនាសម្ព័ន្ធដែលមានស្រាប់នៅក្នុងសហគមន៍ ដូចជាកិច្ចសហប្រតិបត្តិការ ឬសកម្មភាពណាមួយ ដែលកំពុងតែកើតឡើង។
បច្ចេកវិទ្យាអាចជួយបាននៅពេលដែល ៖
បច្ចេកវិទ្យាក៏អាចបង្កើតនូវអ្វីមួយដែលយើងមិនចង់បានដែរ ហើយប្រសិនបើអ្នកកំពុងតែប្រើបច្ចេកវិទ្យាដើម្បីប្រមូលទិន្នន័យព័ត៌មានដែលមានលក្ខណៈរសើប វាមានសារៈសំខាន់ក្នុងការជ្រើសរើសឧបករណ៍ណាមួយដើម្បីជួយសហគមន៍របស់អ្នកគ្រប់គ្រងទិន្នន័យដោយខ្លួនឯងបាន ដើម្បីធានាថាវាមិននាំគ្រោះថ្នាក់មកឲ្យអ្នកឬមនុស្សរបស់អ្នក។