រួមចំណែក
រួមចំណែក
ឧបករណ៍ជំនួយសម្រាប់ការពារផែនដី គឺជាកន្លែងសម្រាប់ចែករំលែកចំណេះដឹង ដែលផ្តល់ជាប្រយោជន៍ដល់សហគមន៍ជនជាតិភាគតិច និងសហគមន៍ងាយរងគ្រោះ នៅទូទាំងពិភពលោក។ វិធីងាយបំផុតក្នុងការចែករំលែកគឺចូលរួមជជែកពិភាក្សានៅក្នុង វេទិកា យើងស្វាគមន៍ការពិភាក្សាអំពីឧបករណ៍នានា អំពីរឿងរ៉ាវស្តីអំពីសកម្មភាពរបស់សហគមន៍ អំពីឧបសគ្គនិងការប្រឈម និងអំពីអ្វីផ្សេងទៀតដែលអាចឲ្យយើងយល់ដឹងប្រសើរជាងមុន។
តើអ្នកជាសម្ព័ន្ធមិត្តដែលចង់ចូលរួមចំណែក និងចង់ដឹងថាតើអ្នកអាចជួយសហគមន៍ដើម្បីការពារដីធ្លីរបស់គាត់ តាមវិធីណាដែរឬទេ? ពិនិត្យមើលក្រែងមានសំណូមពរថ្មីៗនៅក្នុង វេទិកា របស់ ឧបករណ៍ជំនួយការពារផែនដី អ្នកក៏អាច ទាក់ទងយើង ហើយយើងអាចប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកសហគមន៍ដែលយើងអាចភ្ជាប់ជាមួយអ្នក
បើទោះបីជានៅជុំទី១នៃការបង្កើត ឧបករណ៍ជំនួយការពារផែនដី Digital Democracyបានពិគ្រោះយលបល់ជាមួយដៃគូនានាក៏ពិតមែន ក៏គម្រោងនេះមានគោលដៅជាគម្រោងបើកចំហ ដែលអាចឲ្យអ្នកណាក៏បាន អាចចូលរួមចំណែកក្នុងការសាងសង់ឧបករណ៍នេះ។
យើងស្វាគមន៍សហគមន៍និងអង្គការដៃគូសម្ព័ន្ធមិត្ត ដែលរួមចំណែកជួយសរសេរសេចក្តីណែនាំ, កំណត់អត្តសញ្ញាណឧបករណ៍ ជ្រើសរើសករណីសិក្សា ឬជួយសាងសង់ឧបករណ៍ជំនួយការពារផែនដី និងធានាថាយើងបង្កើតឧបករណ៍ដែលមានប្រយោជន៍សម្រាប់សហគមន៍អ្នកការពារផែនដីនៅទូទាំងសកលលោក។ សូមទាក់ទងយើង និងប្រាប់យើងអំពីវិធីដែលលោកអ្នកអាចរួមចំណែក។
ជាចុងក្រោយ យើងក៏ស្វាគមន៍ការរួមចំណែកក្នុងកម្មវិធី Earth Defenders Toolkit Seedbank ? ដែលជាសេរីនៃ blog post។ កម្មវិធីនេះជាកម្មវិធីមិនផ្លូវការ ជាសកម្មភាពខ្លីមួយនៃកិច្ចការការពារផែនដី។ ប្រសិនបើអ្នកចង់សរសេរ Blog សូមទាក់ទងមកយើង
ឧបករណ៍ជំនួយការពារផែនដី ត្រូវបានបង្កើតឡើងសម្រាប់សហគមន៍នៅទូទាំងសកលលោក ហើយយើងរីករាយនឹងបន្ថែមការបកប្រែគេហទំព័រទៅជាច្រើនភាសា រួមទាំងភាសារបស់ជនជាតិភាគតិច និងភាសាដែលជិតបាត់បង់ទៅ។ យើងធ្វើយ៉ាងណាឲ្យការបកប្រែមានភាពងាយស្រួលបំផុត ដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រឈ្មោះ CrowdIn ដែលលោកអ្នកអាចបកប្រែគេហទំព័រដែលមានស្រាប់ ម្តងមួយឃ្លា ម្តងមួយឃ្លា។ សូមប្រាប់យើងខ្ញុំ ប្រសិនបើអ្នកចង់បកប្រែគេហទំព័រនេះទៅជាភាសាណាមួយដែលមិនទាន់មាននៅក្នុងបញ្ជីភាសា របស់យើង។
តើអ្នកជាអ្នកបង្កើត software ហើយចាប់អារម្មណ៍ចង់ចូលរួមចំណែកក្នុងការសាងសង់ ឧបករណ៍ជំនួយការពារផែនដី តាម open-source មែនទេ? យើងរីករាយនឹងស្វាគមន៍អ្នកចូលក្នុងក្រុម និងផ្តល់ជូនអ្នកនូវគម្រោងអភិវឌ្ឍន៍ និងសេចក្តីណែនាំ សម្រាប់កម្មវិធីមួយចំនួន ដូចជា Mapeo, Terrastories, or Community Lands។ គេហទំព័រ Earth Defenders Toolkit កូដប្រធានបទ WordPress ក៏មាននៅលើ Github ផងដែរ ប្រសិនបើអ្នកចង់ធ្វើការណែនាំសម្រាប់ការកែលម្អ ឬប្រើកូដនៅកន្លែងផ្សេងទៀត
យើងក៏ស្វាគមន៍ការពិភាក្សាអំពី open-source tools នៅក្នុង វេទិកា ផងដែរ។ យើងសង្ឃឹមថា នាពេលអនាគត យើងនឹងអាចបង្កើតលំហមួយ និងឱកាសថ្មីៗទៀត សម្រាប់អ្នកស្ម័គ្រចិត្ត និងសហគមន៍ ដែលធ្វើការងារជាមួយ open-source ដើម្បីបង្កើតផ្នែកផ្សេងៗទៀតនៃ ឧបករណ៍ការពារផែនដី។
សហគមន៍អ្នកការពារផែនដីជុំវិញពិភពលោកកំពុងរងការវាយប្រហារ ហើយត្រូវការការគាំទ្រពីអ្នក។ យើងលើកទឹកចិត្តយ៉ាងមុតមាំឱ្យអ្នកស្រាវជ្រាវនូវអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍ក្នុងតំបន់របស់អ្នក និងផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងជួរមុខដោយផ្ទាល់។
ដៃគូ និងសម្ព័ន្ធមិត្តដែលបង្ហាញនៅលើគេហទំព័រនេះត្រូវការការគាំទ្រ។ អ្នកអាចចូលទៅកាន់គេហទំព័ររបស់ពួកគេតាមរយៈតំណភ្ជាប់លើករណីសិក្សា ហើយយើងលើកទឹកចិត្តឱ្យអ្នកបរិច្ចាគទៅពួកគេដោយផ្ទាល់។
ប្រសិនបើអ្នកចង់គាំទ្រការថែទាំកញ្ចប់ឧបករណ៍នេះរបស់ Digital Democracy ឬវិនិយោគបន្ថែមទៀតក្នុងគម្រោង សូម ទាក់ទងមកពួកយើង។