ឧបករណ៍ជំនួយការពារផែនដី គឺជាលំហរួមគ្នារវាងសហគមន៍អ្នកការពារផែនដីនិងសម្ព័ន្ធមិត្ត។ ឧបករណ៍ជំនួយផ្តល់ជូននូវបណ្តុំធនធានដែលបន្តកើនឡើងជាលំដាប់ និងផ្តល់សម្ភារៈសម្រាប់បង្រៀន ដល់សហគមន៍ដែលនៅជួរមុខនៅទូទាំងសកលលោក ដែលកំពុងខិតខំជម្នះការពារប្រព័ន្ធអេកូឡូហ្ស៊ីដែលទទួលរងការបំផ្លិចបំផ្លាញ។ ឧបករណ៍នេះក៏ផ្តល់ជូននូវបណ្តាញសហគមន៍សម្រាប់ឱ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងនិងចែករំលែកបទពិសោធន៍ផងដែរ។
បេសកកម្មរបស់ ឧបករណ៍ជំនួយការពារផែនដី គឺដើម្បីផ្តល់ និងលើកកម្ពស់ វិធីសាស្រ្តនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសហគមន៍និងអត្តបុគ្គល ប្រើប្រាស់ឧបករណ៍និងទិន្នន័យ ដើម្បីកាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ។
ឧបករណ៍ជំនួយការពារផែនដី គឺជាគម្រោងរបស់ Digital Democracy សហការបង្កើតដោយ Alianza Ceibo, Amazon Conservation Team, Amazon Frontlines, ECA Amarakaeri, Forest Peoples Programme, Open Development Initiative, Raks Thai, និង South Rupununi District Council។
ឧបករណ៍ជំនួយការពារផែនដី គឺជាធនធានដែលរីកលូតលាស់ជាប្រចាំ និងសហគមន៍មួយដែលពង្រីកខ្លួនមិនឈប់ឈរ។ ជុំទី១នេះផ្តោតទៅលើមុខនាទីនិងតម្រូវការមួយចំនួន ដែលសហគមន៍ដៃគូដែលកំពុងតែប្រឈមមុខនឹងការគំរាមកំហែង បានលើកឡើង និងត្រូវបានចាត់ចូលក្នុងចំណោមបញ្ហាសំខាន់ៗបំផុត។ ក្នុងនេះរួមមាន ៖
នាពេលអនាគត យើងនឹងបង្កើតមុខងារមួយចំនួនទៀតដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខផ្សេងទៀត ដូចជា ការនាំយកមកវិញនូវភាសាដែលបានបាត់បង់ទៅ ការប្រមូលទិន្នន័យអំពីបរិស្ថាន ការតស៊ូមតិនិងនិទានរឿង និង ឧបករណ៍ទំនាក់ទំនងដោយមិនត្រូវការអ៊ីនធ័រនែត។
អ្នកទស្សនាគេហទំព័ររបស់យើង អាចមើលឃើញមាតិកាទាំងអស់ដែលមាន និងអាចចូលរួមចំណែកបន្ថែមមុខងារទៅលើឧបករណ៍ជំនួយ អាចសរសេរ Blog អាចបកប្រែមាតិកាដែលមានស្រាប់ ឬចូលក្នុងសហគមន៍របស់យើងគ្រាន់តែដើម្បីស្គាល់គ្នា។
ឧបករណ៍ជំនួយការពារផែនដី គឺជាលទ្ធផលនៃការងារដែលយើងបានចំណាយពេលរាប់សិបឆ្នាំ ធ្វើជាមួយសហគមន៍ដែលប្រឈមមុខនឹងការគំរាមកំហែងផ្នែកបរិស្ថាននិងនយោបាយ។ ឧបករណ៍ជំនួយនេះប្រមូលផ្តុំវត្ថុធាតុដើមសំខាន់ៗ និងភ្ជាប់អ្នកប្រើប្រាស់ទៅនឹងបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងតម្រូវការចំពោះមុខរបស់គាត់។ វេទិកានេះបង្កើតឱកាសរំលែកចំណេះដឹង និងធានាការអភិវឌ្ឍឧបករណ៍ជំនួយ។
ឧបករណ៍ជំនួយជំនួយនេះត្រូវបានបង្កើតឡើងតាំងពីមុនការរាតត្បាតនៃជំងឺ កូវីដ-១៩ ម្ល៉េះ ហើយសន្ទុះនៃបម្រែបម្រួលបរិបទពិភពលោកធ្វើឲ្យតម្រូវការឧបករណ៍ប្រភេទនេះមានការកើនឡើង។ ខណៈដែលការធ្វើដំណើរត្រូវបានរឹតត្បិត ហើយគម្រោងមួយចំនួនត្រូវបានបញ្ឈប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិបានគំរាមកំហែងដល់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិភាគតិច និងដល់អនាគតនៃភពផែនដីទាំងមូល។ ឧបករណ៍ជំនួយការពារផែនដី គឺជាឆានែលដ៏សំខាន់មួយដែលធានាថា សហគមន៍នៅជួរមុខមានឧបករណ៍ដ៏មានប្រសិទ្ធិភាព សម្រាប់ប្រើប្រាស់ដើម្បីការពារផ្ទះសម្បែងរបស់ពួកគាត់។