ឧបករណ៍ជំនួយ

ស្វែងរកឧបករណ៍

តើអ្នកធ្លាប់ព្យាយាមស្វែងរកឧបករណ៍ណាមួយដើម្បីជួយសហគមន៍របស់អ្នក ហើយជួបនឹងជម្រើសច្រើនលើសលុប ដែលធ្វើឱ្យអ្នកពិបាកសម្រេចចិត្តដែរឬទេ?

អ្នកមិនមែនជាមនុស្សតែម្នាក់ដែលជួបករណីបែបនេះទេ

មានឧបករណ៍ជាច្រើនដែលប្រហែលជាមានប្រយោជន៍សម្រាប់សហគមន៍អ្នកការពារផែនដី ហើយវាប្រហែលជាលំបាកនឹងដឹងថាឧបករណ៍មួយណាសមស្របបំផុតសម្រាប់អ្នក។

កម្មវិធី សេចក្តិណែនាំស្វែងរកឧបករណ៍​ នេះត្រូវបានរចនាឡើងសម្រាប់ជួយអ្នកឱ្យរកឃើញឧបករណ៍ដែលសមស្របនឹងអ្នក ដោយការឆ្លើយសំណួរខ្លីៗមួយចំនួន ដែលតាក់តែងឡើងសម្រាប់អ្នកការពារផែនដី។

សេចក្តីណែនាំ

June 29, 2021 ឧបករណ៍សម្រាប់អ្នកជួយការពារដែនដី៖ របៀបចាប់ផ្តើម
June 29, 2021 ឧបករណ៍សម្រាប់អ្នកការពារដែនដី៖ ការបង្កើតផែនទីសម្រាប់អ្នកការពារផែនដី
July 26, 2022 Resources for presenting Earth Defenders Toolkit

តើអ្នកចង់ចូលរួមចែករំលែកចំណេះដឹងជាក់ស្តែងដូចដែលមាននៅក្នុងសេចក្តីណែនាំនេះដែរឬទេ? សូមចែករំលែកអ្វីដែលអ្នកដឹងអំពីការការពារផែនដីនៅក្នុង វេទិកា

ធនធាន

ខាងក្រោមនេះគឺជាធនធានដែលយើងបានបង្កើតឡើង ឬចងក្រងដើម្បីជាជំនួយដល់ការងារសហគមន៍អ្នកការពារផែនដី។ បញ្ជីរនេះនឹងបន្តរីកធំធាត់ជាលំដាប់ ហើយយើងសង្ឃឹមថានឹងអាចបន្ថែមធនធានថ្មីៗទៀតនាពេលអនាគត។ ប្រសិនបើអ្នកចង់ចូលរួមចំណែកក្នុងការបង្កើតធនធាន សូមឲ្យយើងដឹងនៅក្នុងបន្ទប់ពិភាក្សា។

ឧបករណ៍ដែលត្រូវបានជ្រើសរើស

ឧបករណ៍​ដែល​បង្ហាញ​នៅ​ទីនេះ

MAPEO

Mapeo ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ការពារ​ដែនដី ដើម្បី​ងាយ​ស្រួល​ក្នុង​ការកត់ត្រា​ព័ត៌មាន​អំពី​បញ្ហាសិទ្ធិមនុស្ស​និង​បរិស្ថាន និង​ដើម្បី​ប្រមូល​ទិន្នន័យ​អំពី​ដីធ្លី​របស់​ពួកគេ។​

ឧបករណ៍​ដែល​បង្ហាញ​នៅ​ទីនេះ

TERRASTORIES

Terrastories គឺជា​កម្មវិធី​សម្រាប់​សហគមន៍​ដៅចំណាំ ការពារ និង​ចែក​រំលែក​រឿងរ៉ាវ​អំពី​ដីធ្លី​របស់​ពួកគាត់។ កម្មវិធី​នេះ​អាច​ប្រើប្រាស់​បាន​ដោយអត្ត​បុគ្គល ឬដោយសហគមន៍ ដែលចង់​ភ្ជាប់​បទពិពណ៌នា​ជាសំឡេងឬជាវីដេអូ ទៅ​នឹង​ទីតាំង​ណា​មួយ​នៅ​លើ​ផែនទី។

ឧបករណ៍​ដែល​បង្ហាញ​នៅ​ទីនេះ

COMMUNITY LANDS

Community Lands (ដីសហគមន៍) គឺជា​កម្មវិធី​គ្រប់គ្រង​គេហទំព័រ​សម្រាប់សហគមន៍​ ដើម្បីផ្សព្វផ្សាយ​អំពីជីវភាពរស់នៅ ព័ត៌មាននិងរឿងរ៉ាវ​ផ្សេងៗ​អំពី​ការគំរាមកំហែង​ដែលពួកគាត់ជួបប្រទះ និងការ​ខិតខំ​ប្រឹងប្រែង​ការពារ​ដីរបស់​គាត់។

តើអ្នកចង់ចែករំលែកអំពីឧបករណ៍ដែលមិនទាន់មាននៅទីនេះ? សូមចែករំលែកដោយសេរីនៅក្នុង វេទិកា