Community Lands គឺជាលំហសម្រាប់សហគមន៍ប្រមូលចងក្រងនិងបង្ហាញទិន្នន័យនិងព័ត៌មាននានា។ ជាងនេះទៅទៀត សហគមន៍ជាអ្នកថែរក្សានិងគ្រប់គ្រងទិន្នន័យនិងព័ត៌មានទាំងនោះ និងជាអ្នកសម្រេចចិត្តថានរណាអាចប្រើប្រាស់ទិន្នន័យនិងព័ត៌មានទាំងនោះបាន។
វាអាចប្រើប្រាស់ដោយសហគមន៍ដែលចង់រក្សាបន្ទប់ព័ត៌មាន offline មួយដែលរួមមានទាំងគេហទំព័រនិងផែនទី និងជាអ្នកសម្រេចចិត្តក្នុងការចែករំលែកឬការផ្សព្វផ្សាយទិន្នន័យនិងព័ត៌មានទាំងនោះ online។
ការបង្កើត Community Lands គឺជាគំនិតរបស់ Forest Peoples Programme (FPP) ជាមួយសហគមន៍ជនជាតិដើមនិងសហគមន៍ព្រៃឈើនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ដែលអន្ទះអន្ទែងដោយសារកង្វះឧបករណ៍សម្រាប់កត់ត្រាទីតាំង គ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មាន ដូចអ្វីដែលពួកគាត់ត្រូវការ។
ឧបករណ៍មួយក្នុងចំណោមឧបករណ៍នានាគឺ Website Manager (ឧបករណ៍គ្រប់គ្រងគេហទំព័រ) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដែលមានចំណេះដឹងផ្នែកកុំព្យូទ័រតិចតួចបំផុត និងមិនមានសេវាអ៊ីនធឺនែត អាចបង្កើតគេហទំព័របានដោយខ្លួនឯង។ Software របស់កម្មវិធីនេះក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់មានលទ្ធភាពគ្រប់គ្រងព័ត៌មានរសើបនិងសំខាន់ៗរបស់សហគមន៍ផងដែរ។
យើងមានគម្រោងបង្កើតនិងចងក្រងឧបករណ៍ច្រើនទៀត ដើម្បីបន្ថែមទៅក្នុងកម្មវិធី Community Lands សម្រាប់ពេលអនាគត និងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការរួមបញ្ចូលនិង synchronize ទិន្នន័យជាមួយកម្មវិធីដទៃទៀត ដូចជា Mapeo ជាដើម។ នៅផ្នែកសេសសល់នៃសេចក្តីណែនាំនេះ យើងនឹងផ្តោតទៅលើឧបករណ៍គេហទំព័រនៅក្នុងកម្មវិធី Community Lands។
ឧបករណ៍គ្រប់គ្រងគេហទំព័រ Community Lands ត្រូវបានរចនាឡើងជាមួយសហគមន៍ជាដៃគូរបស់ FPP និងដើម្បីជាប្រយោជន៍ដល់សហគមន៍ជាដៃគូរបស់ FPP ដែលចង់ប្រើប្រាស់គេហទំព័រដើម្បីផ្សព្វផ្សាយអំពីជីវិតរស់នៅរបស់ពួកគាត់ ដើម្បីផ្សព្វផ្សាយព័ត៌មាននិងរឿងរ៉ាវនានា អំពីការគំរាមកំហែងនិងឧបសគ្គដែលពួកគាត់បានជួប និងបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយក្នុងការការពារទឹកដីរបស់គាត់។ ជាងនេះទៅទៀត software របស់កម្មវិធីនេះក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំព័ររបស់ខ្លួនទៅនឹងផែនទីនៅលើ web ណាមួយដែលមាន URL ដែលបានបោះពុម្ពផ្សាយរួច រួមទាំងផែនទីដែលបង្កើតដោយកម្មវិធី ម៉ាពីអូសម្រាប់ Desktop.
សហគមន៍ជនជាតិដើម វ៉ាពីចាន់ (Wapichan) នៃតំបន់ ហ្គូយ៉ាណា (Guyana) ក៏បានប្រើប្រាស់មុខងារគ្រប់គ្រងគេហទំព័រ ដើម្បីបង្កើតគេហទំព័រមួយដែលបង្ហាញអ្វីៗគ្រប់យ៉ាង រាប់តាំងពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដែលពួកគេផលិត រហូតដល់ព្រឹត្តិការណ៍នានាដែលកើតឡើងនៅលើទឹកដីរបស់ពួកគេ។
មុខងារ Website Manager របស់ Community Lands ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ។
សហគមន៍អ្នកការពារផែនដីអាចប្រើប្រាស់កម្មវិធី community lands ដើម្បីបង្កើតគេហទំព័រ ដើម្បីបង្ហាញអំពីទំនៀមទម្លាប់និងការរស់នៅ ដើម្បីផ្សព្វផ្សាយព័ត៌មាននិងរឿងរ៉ាវទាំងឡាយ អំពីការគំរាមកំហែងនិងឧបសគ្គដែលពួកគេជួបប្រទះ និងការខិតខំប្រឹងប្រែងដើម្បីការពារទឹកដីរបស់ពួកគេ។ គ្រប់ទិន្នន័យនិងព័ត៌មាននៅលើគេហទំព័រគឺគ្រប់គ្រងដោយម្ចាស់កម្មសិទ្ធិ គឺសហគមន៍។
សូម្បីតែអ្នកដែលពុំសូវចេះប្រើប្រាស់កុំព្យូទ័រ និងពុំមានសេវាអ៊ីនធ័រនែត ក៏អាចប្រើប្រាស់កម្មវិធី Community Lands បានដែរ។
កម្មវិធី Community Lands ត្រូវបានរចនាឡើងសម្រាប់ប្រើ offline និងនៅទីកន្លែងដែលគ្មាន ឬមានសេវា អ៊ីនធ័រនែត តិចបំផុត។ មាតិកាទាំងអស់របស់គេហទំព័រ (រួមទាំងអត្ថបទនិងរូបថត) អាចត្រូវបានបង្កើតនិងកែសម្រួល offline។ នៅពេលដែលមានសេវាអ៊ិនធ័រនែត គេអាច upload មាតិកាទាំងនោះដោយ synchronise មាតិកាទៅនឹង online Community Lands platform។ ប្រសិនបើសេវា អ៊ីនធ័រនែត ខ្សោយពេក ឬមិនមានសោះ អ្នកអាចរក្សាទិន្នន័យនៅក្នុង ZIP file។ អ្នកអាច upload ទិន្នន័យនៅក្នុង ZIP file ទៅក្នុង Community Lands platform ដោយប្រើឧបករណ៍តែមួយ ឬដោយឧបករណ៍ច្រើនដែលអាចនាំយក ZIP file ទៅរកកន្លែងដែលមានសេវាអ៊ីនធ័រនែត។
កម្មវិធី Community Lands មានភាពបត់បែននិងមានប្រព័ន្ធបំបែកទិន្នន័យ ដើម្បីសម្រួលការអនុញ្ញាតិដល់ការមើលនិងកែសម្រួល។ មានន័យថា អ្នកប្រើប្រាស់អាចបង្កើតនិងគ្រប់គ្រង ”សហគមន៍” របស់ខ្លួន និងកំហិតលក្ខខណ្ឌខុសៗគ្នា សម្រាប់អ្នកដែលចង់មើលព័ត៌មាននោះ។
ដើម្បីប្រើប្រាស់កម្មវិធី Community Lands, សូមចូល https://communitylands.org ដើម្បីបង្កើតគណនីមួយដោយមិនគិតកម្រៃ។ សំណើសុំបង្កើតគណនីរបស់អ្នកនឹងត្រូវបញ្ជូនទៅក្រុមជំនួយរបស់កម្មវិធី Community Lands។ នៅពេលដែល សំណើរបស់អ្នកត្រូវបានអនុញ្ញាត អ្នកនឹងទទួលបានសារអេឡិកត្រូនិក (email) មួយដើម្បី activate គណនីរបស់អ្នក។ នៅពេលដែលអ្នកមានអាខោនខ្លួនឯងហើយ អ្នកអាចបង្កើតសហគមន៍មួយឬច្រើនបាន ហើយសហគមន៍នោះគឺជាលំហសម្រាប់មនុស្សមួយក្រុមដែលនឹងមើលឃើញព័ត៌មានរបស់អ្នក។ បើទោះជាលំហនេះត្រូវបានហៅថា “សហគមន៍” ប៉ុន្តែតាមពិតទៅ ជួនកាលលំហនេះអាចជាកម្មសិទ្ធិរបស់បុគ្គលតែម្នាក់ គ្រួសារមួយ ភូមិមួយ អ្នកភូមិមួយក្រុម ឬមនុស្សមួយក្រុមដែលតំណាងឲ្យសហគមន៍ទាំងមូល។
បន្ទាប់មក សូមចូលទៅក្នុង http://www.communitylands.org/en/download ដើម្បី download មុខងារ Website Manager របស់ Community Lands។ បន្ទាប់ពីបានតម្លើង software រួចហើយ អ្នកអាចរៀបចំតម្លើងគេហទំព័រសហគមន៍របស់អ្នក ដោយជ្រើសរើសភាសា និងបញ្ចូល authentication token ដែលអ្នកអាចរកបាននៅក្នុងគណនីរបស់អ្នកនៅ community lands ។ (ធ្វើដូច្នេះគឺដើម្បីការពារទិន្នន័យរបស់អ្នក)
បង្កើតនិងកែសម្រួលគេហទំព័ររបស់សហគមន៍អ្នក: បន្ទាប់ពីផ្ទៀងផ្ទាត់គេហទំព័ររបស់អ្នករួចហើយ software របស់ Community Lands នឹងបង្កើត URL ពិសេសមួយ ដែលនឹងដំណើរការតែនៅលើ browser ក្នុងកុំព្យូទ័ររបស់អ្នកតែប៉ុណ្ណោះ។ ឥឡូវនេះ អ្នកអាចជ្រើសរើសគំរូសម្រាប់ធ្វើគេហទំព័ររបស់អ្នក។ ពេលដែលអ្នកចូលមើលក្នុង browser របស់អ្នក អ្នកនឹងអាចកែសម្រួលគេហទំព័រដោយផ្ទាល់និងរក្សាវាទុកដោយពុំចាំបាច់កែកូដឡើយ។
បន្ទាប់ពីកែសម្រួលព័ត៌មាននៅលើគេហទំព័ររួចហើយ អ្នកអាចមើលគេហទំព័រនោះ offline និង locally គ្រប់ពេល តាមតែអ្នកត្រូវការ ដោយគ្រាន់តែបើក software របស់ Community Lands និងវាយ URL ដដែលនោះនៅក្នុង browser។ សូម bookmark ទំព័រនេះ ដើម្បីងាយស្រួលចូលមើលលើកក្រោយ។ គេហទំព័ររបស់អ្នកអាចដើរតួនាទីជា portal ឬ hub សម្រាប់សហគមន៍ដែលមានព័ត៌មានស្រដៀងៗគ្នា ឧទាហរណ៍ដូចជា គម្រោងគ្រប់គ្រងដីក្នុងតំបន់ ឬ plan de vida (life plan) ឬផែនទីប្រចាំតំបន់។
បន្ទាប់ពីបង្កើតនិងបញ្ចូលព័ត៌មាននៅក្នុងគេហទំព៍រសហគមន៍របស់អ្នករួចហើយ ប្រសិនបើអ្នកចង់ អ្នកអាចចែករំលែកព័ត៌មានទាំងនោះ online ឬចង់ upload គេហទំព័រទាំងមូលទៅក្នុង server របស់ Community Lands (ឬទៅនឹង host ដទៃទៀត អាស្រ័យទៅលើការ set up) ដោយចុច button នៅលើ software។ នៅពេលរួចរាល់ហើយ គេហទំព័រសហគមន៍របស់អ្នកអាចមើលបាននៅ http://www.communitylands.org/.
តើអ្នកចាប់អារម្មណ៍ចង់ប្រើប្រាស់ឧបករណ៍ គ្រប់គ្រងគេហទំព័រ Community Lands ដើម្បីផ្សព្វផ្សាយនិងគ្រប់គ្រងទិន្នន័យនិងព័ត៌មានអំពីសហគមន៍របស់អ្នក មែនទេ? ដើម្បីប្រើប្រាស់ software ដោយមិនគិតថ្លៃ សូមបង្កើតគណនីរបស់អ្នកនៅ http://communitylands.org។ ប្រសិនបើមានចម្ងល់ អ្នកអាចផ្ញើសំណួរទៅ communitylands@gmail.com។ សម្រាប់ព័ត៌មានបន្ថែមអំពីសេចក្តីណែនាំមួយជំហានម្តងៗ ក្នុងការប្រើប្រាស់ឧបករណ៍ គ្រប់គ្រងគេហទំព័រ របស់ Community Lands សូមចុច linkនេះ។
សហគមន៍ វ៉ាពីចាណា នៅប្រទេស ហ្គូយ៉ាណា: ឧទាហរណ៍មួយនៃគេហទំព័រដែលបង្កើតឡើងដោយសហគមន៍ Wapichan នៃប្រទេស Guyana និងការគ្រប់គ្រងគេហទំព័រនេះ អាចមើលបាននៅhttp://wapichanao.communitylands.org។
Software ដែលតម្រូវឲ្យមាន: Software គ្រប់គ្រងគេហទំព័រ របស់ Community Lands អាចតម្លើងនិងប្រើប្រាស់បានទាំងកុំព្យូទ័រ PC និង Mac។ ពេលដែល software ចាប់ផ្តើមដំណើរការ យើងអាច load គេហទំព័ររបស់ Community Lands តាមរយៈ browser ទាំង offline និង online។
មានសុវត្ថិភាព: ទិន្នន័យត្រូវបានការពារដោយ user authentication system។
មុខងារសំខាន់ៗ: Software គ្រប់គ្រងគេហទំព័ររបស់ Community Lands ដើរតួនាទីជាប្រព័ន្ធគ្រប់គ្រងមាតិកា ដែលអាចបញ្ចូលព័ត៌មានរបស់អ្នកដោយផ្ទាល់។ រាល់ពេលដែលអ្នក save មាតិកាណាមួយ វានឹងបង្កើតទំព័រថ្មីមួយដែលអ្នកអាច load ទៅក្នុង browser របស់អ្នក។ ប្រសិនបើអ្នកចង់ចែករំលែកទំព័រនេះ online វាក៏អាច synchronized និង accessed តាម online server នៅ http://www.communitylands.org/។
ភាសា: បច្ចុប្បន្ន កម្មវិធី Community Lands មានជាភាសាអង់គ្លេស អេស្ប៉ាញ ព័រទុយហ្កាល់ និងឥណ្ឌូនេស៊ី។ នាពេលអនាគត យើងអាចបន្ថែមភាសាច្រើនទៀតបាន។
Online synchronization: Software របស់ Community Lands មានប៊ូតុងមួយដែលអាច synchronize គេហទំព័ររបស់អ្នក ទៅនឹង online Community Lands server បានយ៉ាងងាយស្រួល។ The user interface នឹងឲ្យអ្នកដឹងនៅពេលដែលអ្នក online ដើម្បីឲ្យអ្នកអាច synchronize។ វាក៏ប្រាប់អ្នកអំពី ពេលវេលាដែលអ្នកបានធ្វើ synchronize ពីលើកមុន។
Media: នៅទីនេះ អ្នកអាចបន្ថែមរូបថត វីដេអូ សំឡេង ឬផែនទី (interactive maps) ពីកម្មវិធី Mapeo ទៅក្នុងគេហទំព័រ (សូមមើលបន្ថែមនៅ ទីនេះ - បច្ចុប្បន្ន មុខងារនេះមានតែជាភាសាអេស្ប៉ាញតែប៉ុណ្ណោះ)។
ជម្រើសក្នុងការនាំចូល (Import options): Community Lands មានជម្រើសច្រើនសម្រាប់នាំចូលទិន្នន័យដែលពីមុន save ជាប្រភេទ ZIP file។
ជម្រើសក្នុងការនាំចេញ (Export options): Community Lands មានជម្រើសសម្រាប់បម្រុងទុក (backup) ទិន្នន័យក្នុងទម្រង់ជា ZIP file ដើម្បីរក្សាទុកទិន្នន័យទាំងក្នុង webpages និងក្នុង media។ The user interface ក៏បង្ហាញអំពីពេលវេលាចុងក្រោយដែលទិន្នន័យត្រូវបានចម្លងទុក។