រួមចំណែក

ចែក​រំលែក​ចំណេះដឹង

ឧបករណ៍​ជំនួយ​សម្រាប់​ការពារ​ផែនដី គឺជា​កន្លែង​សម្រាប់​ចែក​រំលែក​ចំណេះដឹង ដែល​ផ្តល់​ជា​ប្រយោជន៍​ដល់​សហគមន៍​ជនជាតិ​ភាគតិច និង​សហគមន៍​ងាយ​រងគ្រោះ នៅ​ទូទាំង​ពិភពលោក។ វិធី​ងាយ​បំផុត​ក្នុងការ​ចែក​រំលែក​គឺ​ចូលរួម​ជជែក​ពិភាក្សា​នៅក្នុង វេទិកា យើង​ស្វាគមន៍​ការ​ពិភាក្សា​អំពី​ឧបករណ៍​នានា អំពី​រឿងរ៉ាវ​ស្តី​អំពី​សកម្មភាព​របស់​សហគមន៍ អំពី​ឧបសគ្គ​និង​ការ​ប្រឈម និង​អំពី​អ្វី​ផ្សេងទៀត​ដែល​អាច​ឲ្យ​យើង​យល់ដឹង​ប្រសើរ​ជាង​មុន។

ជួយ​សហគមន៍​អ្នក​ការពារ​ផែនដី

តើ​អ្នក​ជា​សម្ព័ន្ធមិត្ត​ដែល​ចង់​ចូលរួមចំណែក និង​ចង់​ដឹង​ថា​តើ​អ្នក​អាច​ជួយ​សហគមន៍ដើម្បី​ការពារ​ដីធ្លី​របស់​គាត់ តាម​វិធីណា​ដែរឬទេ? ពិនិត្យ​មើល​ក្រែង​មាន​សំណូមពរ​ថ្មីៗ​នៅក្នុង វេទិកា របស់ ឧបករណ៍​ជំនួយ​ការពារ​ផែនដី អ្នក​ក៏​អាច ​​ទាក់ទង​​យើង​​ ហើយ​យើង​អាច​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្វែងរក​សហគមន៍​ដែល​យើង​អាច​ភ្ជាប់​ជាមួយ​អ្នក

រួម​ចំណែកក្នុង​ផ្នែក​ណាមួយ​នៃ ឧបករណ៍ជំនួយ

បើទោះបីជានៅជុំទី១នៃការបង្កើត ឧបករណ៍ជំនួយការពារផែនដី Digital Democracyបានពិគ្រោះយលបល់ជាមួយដៃគូនានាក៏ពិតមែន ក៏គម្រោងនេះមានគោលដៅជា​គម្រោងបើកចំហ ដែលអាចឲ្យអ្នកណាក៏បាន អាចចូលរួមចំណែកក្នុងការសាងសង់ឧបករណ៍នេះ។

យើង​ស្វាគមន៍​សហគមន៍​និង​អង្គការ​ដៃគូសម្ព័ន្ធមិត្ត ដែល​រួម​ចំណែក​ជួយ​សរសេរសេចក្តី​ណែនាំ, កំណត់​អត្តសញ្ញាណ​ឧបករណ៍ ជ្រើសរើស​ករណី​សិក្សា ឬ​ជួយ​សាងសង់​ឧបករណ៍​ជំនួយ​ការពារ​ផែនដី និង​ធានា​ថា​យើង​បង្កើត​ឧបករណ៍​ដែល​មាន​ប្រយោជន៍​សម្រាប់​សហគមន៍​អ្នក​ការពារ​ផែនដី​នៅ​ទូទាំង​សកលលោក។​ សូម​ទាក់ទង​យើង និង​ប្រាប់​យើង​អំពី​វិធី​ដែល​លោកអ្នក​អាច​រួមចំណែក។

ជាចុងក្រោយ យើងក៏ស្វាគមន៍ការរួមចំណែកក្នុងកម្មវិធី Earth Defenders Toolkit Seedbank ? ដែលជាសេរីនៃ blog post។ កម្មវិធី​នេះ​ជា​កម្មវិធី​មិន​ផ្លូវការ ជា​សកម្មភាព​ខ្លី​មួយ​នៃ​កិច្ចការការពារ​ផែនដី។​ ប្រសិន​បើ​អ្នក​ចង់​សរសេរ Blog សូម​ទាក់ទង​មក​យើង

បកប្រែ

ឧបករណ៍ជំនួយការពារផែនដី ត្រូវបាន​បង្កើត​ឡើង​សម្រាប់​សហគមន៍​នៅ​ទូទាំង​សកលលោក ហើយ​យើង​រីករាយ​នឹង​បន្ថែម​ការ​បកប្រែ​គេហទំព័រ​ទៅជាច្រើនភាសា​ រួមទាំង​ភាសា​របស់​ជនជាតិ​ភាគតិច និង​ភាសា​ដែល​ជិត​បាត់បង់​ទៅ។ យើង​ធ្វើ​យ៉ាងណា​ឲ្យ​ការ​បកប្រែ​មាន​ភាព​ងាយ​ស្រួល​បំផុត ដោយ​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​ឈ្មោះ CrowdIn ដែល​លោក​អ្នក​អាចបកប្រែ​គេហទំព័រ​ដែល​មាន​ស្រាប់ ម្តង​មួយ​ឃ្លា ម្តង​មួយ​ឃ្លា។ សូមប្រាប់យើងខ្ញុំ ប្រសិនបើអ្នកចង់បកប្រែគេហទំព័រនេះទៅជាភាសាណាមួយដែលមិនទាន់មាននៅក្នុងបញ្ជីភាសា របស់យើង។

ការវិវត្តនៃ open-source tool

តើអ្នកជាអ្នកបង្កើត software ហើយចាប់អារម្មណ៍ចង់ចូលរួមចំណែកក្នុងការសាងសង់ ឧបករណ៍ជំនួយការពារផែនដី តាម​ open-source មែនទេ? យើងរីករាយនឹងស្វាគមន៍អ្នកចូលក្នុងក្រុម និងផ្តល់ជូនអ្នកនូវគម្រោងអភិវឌ្ឍន៍ និងសេចក្តីណែនាំ សម្រាប់កម្មវិធីមួយចំនួន ដូចជា Mapeo, Terrastories, or Community Lands។ គេហទំព័រ Earth Defenders Toolkit កូដប្រធានបទ WordPress ក៏មាននៅលើ Github ផងដែរ ប្រសិនបើអ្នកចង់ធ្វើការណែនាំសម្រាប់ការកែលម្អ ឬប្រើកូដនៅកន្លែងផ្សេងទៀត

យើងក៏ស្វាគមន៍ការពិភាក្សាអំពី open-source tools នៅក្នុង វេទិកា ផងដែរ។ យើង​សង្ឃឹម​ថា នា​ពេល​អនាគត យើង​នឹង​អាច​បង្កើត​លំហ​មួយ និង​ឱកាស​ថ្មីៗទៀត សម្រាប់​អ្នកស្ម័គ្រចិត្ត និង​សហគមន៍ ដែលធ្វើការងារជាមួយ open-source ​ដើម្បី​បង្កើតផ្នែកផ្សេងៗទៀតនៃ ឧបករណ៍ការពារផែនដី។

សហគមន៍

សហគមន៍អ្នកការពារផែនដីជុំវិញពិភពលោកកំពុងរងការវាយប្រហារ ហើយត្រូវការការគាំទ្រពីអ្នក។ យើងលើកទឹកចិត្តយ៉ាងមុតមាំឱ្យអ្នកស្រាវជ្រាវនូវអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍ក្នុងតំបន់របស់អ្នក និងផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងជួរមុខដោយផ្ទាល់។

ដៃគូ និងសម្ព័ន្ធមិត្តដែលបង្ហាញនៅលើគេហទំព័រនេះត្រូវការការគាំទ្រ។ អ្នកអាចចូលទៅកាន់គេហទំព័ររបស់ពួកគេតាមរយៈតំណភ្ជាប់លើករណីសិក្សា ហើយយើងលើកទឹកចិត្តឱ្យអ្នកបរិច្ចាគទៅពួកគេដោយផ្ទាល់។

ប្រសិនបើ​អ្នក​ចង់​គាំទ្រ​ការ​ថែទាំ​កញ្ចប់​ឧបករណ៍​នេះ​របស់ Digital Democracy ឬ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​គម្រោង សូម ទាក់ទងមកពួកយើង។