Community Lands: ប្រព័ន្ធគ្រប់គ្រងខ្លឹមសារសម្រាប់សហគមន៍

តើ ខុមម្ញូនីធី លែន (Community Lands) ជាអ្វី?

Community Lands គឺជាលំហសម្រាប់សហគមន៍ប្រមូលចងក្រងនិងបង្ហាញទិន្នន័យនិងព័ត៌មាននានា។ ជាងនេះ​ទៅទៀត សហគមន៍ជាអ្នកថែរក្សានិងគ្រប់គ្រងទិន្នន័យនិងព័ត៌មានទាំងនោះ និង​ជាអ្នក​សម្រេច​ចិត្ត​ថា​នរណា​អាច​ប្រើប្រាស់​ទិន្នន័យ​និង​ព័ត៌មាន​ទាំងនោះបាន។​

វាអាចប្រើប្រាស់ដោយសហគមន៍ដែលចង់រក្សាបន្ទប់ព័ត៌មាន offline មួយដែលរួមមានទាំងគេហទំព័រនិងផែនទី និងជាអ្នកសម្រេចចិត្តក្នុងការចែករំលែកឬការផ្សព្វផ្សាយទិន្នន័យនិងព័ត៌មានទាំងនោះ online។

ការបង្កើត Community Lands គឺជាគំនិតរបស់ Forest Peoples Programme (FPP) ជាមួយ​សហគមន៍​ជនជាតិដើមនិងសហគមន៍ព្រៃឈើនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ដែល​អន្ទះអន្ទែង​ដោយសារ​កង្វះឧបករណ៍សម្រាប់កត់ត្រាទីតាំង គ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មាន ដូចអ្វីដែលពួកគាត់ត្រូវការ។ 

ឧបករណ៍មួយក្នុងចំណោមឧបករណ៍នានាគឺ Website Manager (ឧបករណ៍គ្រប់គ្រង​គេហទំព័រ) ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ដែលមានចំណេះដឹងផ្នែកកុំព្យូទ័រតិចតួចបំផុត និង​មិនមាន​សេវា​អ៊ីនធឺនែត អាច​​បង្កើត​​គេហទំព័រ​បាន​​​ដោយ​​ខ្លួនឯង។ Software របស់កម្មវិធីនេះក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់មានលទ្ធភាពគ្រប់គ្រងព័ត៌មានរសើបនិងសំខាន់ៗរបស់​សហគមន៍​ផងដែរ។

យើងមានគម្រោងបង្កើតនិងចងក្រងឧបករណ៍ច្រើនទៀត ដើម្បីបន្ថែមទៅក្នុងកម្មវិធី Community Lands សម្រាប់ពេលអនាគត និងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការរួមបញ្ចូលនិង synchronize ទិន្នន័យ​ជាមួយ​កម្មវិធី​ដទៃ​ទៀត ដូចជា Mapeo ជាដើម។ នៅផ្នែកសេសសល់នៃសេចក្តីណែនាំនេះ យើងនឹងផ្តោតទៅលើឧបករណ៍គេហទំព័រនៅក្នុងកម្មវិធី Community Lands។

មូលហេតុដែលនាំឲ្យអ្នកចង់ប្រើប្រាស់ឧបករណ៍គ្រប់គ្រងគេហទំព័ររបស់កម្មវិធី Community Lands

ឧបករណ៍គ្រប់គ្រងគេហទំព័រ Community Lands ត្រូវបានរចនាឡើងជាមួយសហគមន៍ជាដៃគូរបស់ FPP និងដើម្បី​ជាប្រយោជន៍ដល់សហគមន៍ជាដៃគូ​របស់ FPP ដែល​ចង់​ប្រើប្រាស់​គេហទំព័រ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ជីវិត​រស់នៅ​របស់​​ពួកគាត់ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​និង​រឿងរ៉ាវ​នានា អំពី​ការ​​គំរាម​កំហែង​​និង​​ឧបសគ្គ​ដែល​ពួកគាត់​បានជួប និង​បង្ហាញ​អំពី​​កិច្ច​​ខិតខំ​ប្រឹងប្រែង​រួមគ្នា​មួយ​ក្នុងការ​ការពារ​ទឹកដី​របស់​គាត់។ ជាងនេះទៅទៀត software របស់​កម្មវិធីនេះ​ក៏អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ភ្ជាប់​ទំព័រ​របស់ខ្លួន​ទៅនឹង​ផែនទី​នៅលើ web ណាមួយ​ដែល​មាន URL ដែល​បាន​បោះពុម្ពផ្សាយ​រួច រួមទាំង​ផែនទី​ដែល​បង្កើត​ដោយ​កម្មវិធី ម៉ាពីអូសម្រាប់ Desktop

សហគមន៍ជនជាតិដើម វ៉ាពីចាន់ (Wapichan) នៃតំបន់ ហ្គូយ៉ាណា (Guyana) ក៏បាន​ប្រើប្រាស់​មុខងារ​គ្រប់គ្រង​គេហទំព័រ ដើម្បី​​បង្កើត​​គេហទំព័រ​​មួយ​​ដែល​​បង្ហាញ​​អ្វីៗ​គ្រប់យ៉ាង រាប់តាំងពី​ឧបករណ៍​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​ពួកគេ​ផលិត រហូតដល់​​ព្រឹត្តិការណ៍​​នានា​​ដែល​​កើត​ឡើង​​នៅលើ​ទឹកដី​​របស់​ពួកគេ។

មុខងារ Website Manager របស់ Community Lands ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ទាំងនេះ។

1. សហគមន៍ជាអ្នកគ្រប់គ្រងព័ត៌មានដែលនឹងត្រូវផ្សព្វផ្សាយ

សហគមន៍អ្នកការពារផែនដីអាចប្រើប្រាស់​កម្មវិធី community lands ដើម្បីបង្កើតគេហទំព័រ ដើម្បីបង្ហាញអំពីទំនៀមទម្លាប់និងការរស់នៅ ដើម្បី​ផ្សព្វផ្សាយ​​ព័ត៌មាននិង​រឿងរ៉ាវ​ទាំងឡាយ ​អំពី​ការ​គំរាមកំហែង​និង​ឧបសគ្គ​ដែល​ពួកគេ​ជួបប្រទះ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​​ការពារ​​ទឹកដី​របស់​ពួកគេ។ គ្រប់ទិន្នន័យនិងព័ត៌មាននៅលើគេហទំព័រ​គឺគ្រប់គ្រងដោយម្ចាស់កម្មសិទ្ធិ គឺសហគមន៍។

Indigenous partners in Peru gather data with Mapeo mobile app to generate a map to be published on their Community lands website. Credit: FPP
2. សាមញ្ញ ងាយស្រួលរៀន និងងាយស្រួលប្រើ

សូម្បីតែអ្នកដែលពុំសូវចេះប្រើប្រាស់កុំព្យូទ័រ និងពុំមានសេវា​អ៊ីនធ័រនែត ក៏អាចប្រើប្រាស់កម្មវិធី Community Lands បានដែរ។


នៅឆ្នាំ ១៩៩៩ ដៃគូសហការរបស់អង្គការ FPP ដែលជាជនជាតិដើមមកពីប្រទេសកូឡុំប៊ីនិងប្រទេសប៉េរូ បានជួប​ជុំ​គ្នា​នៅក្នុងទឹកដីរបស់ជនជាតិ វ៉ាមពីស (Wampis) ដែលស្ថិតនៅភាគខាងជើងប្រទេសប៉េរូ ដើម្បី​ទទួលការ​បណ្តុះបណ្តាល អំពី​ការ​​ប្រើប្រាស់កម្មវិធី Community Lands និង ម៉ាពីអូ (Mapeo)។ Credit: FPP
3. អាចប្រើបានទាំង online និង offline

កម្មវិធី Community Lands ត្រូវបានរចនាឡើងសម្រាប់ប្រើ offline និង​នៅ​ទីកន្លែង​ដែលគ្មាន ឬមានសេវា អ៊ីនធ័រនែត តិចបំផុត។ មាតិកាទាំងអស់របស់គេហទំព័រ (រួមទាំងអត្ថបទនិងរូបថត) អាចត្រូវបានបង្កើតនិងកែសម្រួល offline។ នៅពេលដែលមានសេវា​អ៊ិនធ័រនែត គេអាច upload មាតិកាទាំងនោះដោយ synchronise មាតិកាទៅនឹង online Community Lands platform។ ប្រសិនបើសេវា អ៊ីនធ័រនែត ខ្សោយពេក ឬមិនមានសោះ អ្នកអាចរក្សាទិន្នន័យនៅក្នុង ZIP file។ អ្នកអាច upload ទិន្នន័យនៅក្នុង ZIP file ទៅក្នុង Community Lands platform ដោយប្រើឧបករណ៍តែមួយ ឬដោយឧបករណ៍ច្រើន​ដែលអាចនាំយក ZIP file ទៅរកកន្លែងដែលមានសេវាអ៊ីនធ័រនែត។

4. Decentralized data

កម្មវិធី Community Lands មានភាពបត់បែននិងមានប្រព័ន្ធបំបែក​ទិន្នន័យ ដើម្បី​សម្រួល​ការអនុញ្ញាតិ​ដល់​ការមើលនិងកែសម្រួល។ មានន័យថា អ្នកប្រើប្រាស់អាចបង្កើតនិងគ្រប់គ្រង ”សហគមន៍” របស់ខ្លួន និងកំហិតលក្ខខណ្ឌខុសៗគ្នា សម្រាប់​អ្នក​ដែល​ចង់មើល​ព័ត៌មាននោះ។

វិធីប្រើកម្មវិធី Community Lands

បង្កើតគណនី (account) នៅក្នុងកម្មវិធី Community Lands

ដើម្បីប្រើប្រាស់កម្មវិធី Community Lands, សូមចូល https://communitylands.org ដើម្បីបង្កើតគណនីមួយដោយមិនគិតកម្រៃ។ សំណើសុំបង្កើតគណនីរបស់អ្នកនឹងត្រូវបញ្ជូនទៅក្រុមជំនួយរបស់កម្មវិធី Community Lands។ នៅពេលដែល សំណើរបស់អ្នកត្រូវបានអនុញ្ញាត អ្នកនឹងទទួលបានសារអេឡិកត្រូនិក (email) មួយដើម្បី activate គណនី​របស់អ្នក។​ នៅពេលដែលអ្នកមានអាខោនខ្លួនឯងហើយ អ្នកអាចបង្កើតសហគមន៍មួយឬច្រើនបាន ហើយ​សហគមន៍​នោះ​គឺជា​លំហ​សម្រាប់​មនុស្ស​មួយក្រុមដែលនឹងមើលឃើញព័ត៌មានរបស់អ្នក។ បើទោះជាលំហនេះត្រូវបានហៅថា “សហគមន៍” ប៉ុន្តែតាមពិតទៅ ជួនកាល​លំហនេះ​អាច​ជា​កម្មសិទ្ធិ​របស់​បុគ្គល​តែម្នាក់ គ្រួសារមួយ ភូមិមួយ អ្នកភូមិមួយក្រុម ឬ​មនុស្ស​មួយក្រុម​ដែល​តំណាង​ឲ្យ​សហគមន៍​ទាំងមូល។

Download និងរៀបចំ software ដែលជាឧបករណ៍គ្រប់គ្រងគេហទំព័រ (Website Manager) នៅក្នុង Community Lands

បន្ទាប់មក សូមចូលទៅក្នុង http://www.communitylands.org/en/download ដើម្បី download មុខងារ Website Manager របស់ Community Lands។ បន្ទាប់ពីបានតម្លើង software រួចហើយ អ្នកអាចរៀបចំតម្លើងគេហទំព័រសហគមន៍របស់អ្នក ដោយ​ជ្រើសរើស​ភាសា និងបញ្ចូល authentication token ដែលអ្នកអាចរកបាននៅក្នុងគណនីរបស់អ្នកនៅ community lands ។ (ធ្វើដូច្នេះគឺដើម្បីការពារទិន្នន័យរបស់អ្នក)

បង្កើតនិងកែសម្រួលគេហទំព័ររបស់សហគមន៍អ្នក

បង្កើតនិងកែសម្រួលគេហទំព័ររបស់សហគមន៍អ្នក: បន្ទាប់ពីផ្ទៀងផ្ទាត់គេហទំព័ររបស់អ្នករួចហើយ software របស់ Community Lands នឹងបង្កើត URL ពិសេសមួយ ដែលនឹងដំណើរការតែនៅលើ browser ក្នុងកុំព្យូទ័ររបស់អ្នកតែប៉ុណ្ណោះ។ ឥឡូវនេះ អ្នកអាចជ្រើសរើសគំរូសម្រាប់ធ្វើគេហទំព័ររបស់អ្នក។ ពេលដែលអ្នកចូលមើលក្នុង browser របស់អ្នក អ្នកនឹង​អាច​កែសម្រួល​គេហទំព័រ​ដោយផ្ទាល់​និង​រក្សាវា​ទុក​ដោយ​ពុំ​ចាំបាច់​កែ​កូដ​ឡើយ។

អាចប្រើប្រាស់ឬបង្ហាញ website ជាលក្ខណៈ offline

បន្ទាប់ពី​កែសម្រួល​ព័ត៌មាន​នៅលើ​គេហទំព័រ​រួចហើយ អ្នក​អាច​មើល​គេហទំព័រនោះ offline និង locally គ្រប់ពេល តាមតែអ្នកត្រូវការ ដោយគ្រាន់តែបើក software របស់ Community Lands និងវាយ URL ដដែលនោះនៅក្នុង browser។ សូម bookmark ទំព័រនេះ ដើម្បីងាយស្រួលចូលមើលលើកក្រោយ។ គេហទំព័ររបស់អ្នកអាចដើរតួនាទីជា portal ឬ hub សម្រាប់សហគមន៍ដែលមានព័ត៌មានស្រដៀងៗគ្នា ឧទាហរណ៍​ដូចជា គម្រោងគ្រប់គ្រងដីក្នុងតំបន់ ឬ plan de vida (life plan) ឬផែនទីប្រចាំតំបន់។​

Synchronize គេហទំព័រសហគមន៍របស់អ្នកជាមួយ online Community Lands server ឬជាមួយ server ផ្សេងទៀត (ជាជម្រើសរបសអ្នក)

បន្ទាប់ពីបង្កើតនិងបញ្ចូលព័ត៌មាននៅក្នុងគេហទំព៍រសហគមន៍របស់អ្នក​រួចហើយ ប្រសិនបើអ្នកចង់ អ្នកអាចចែករំលែកព័ត៌មានទាំងនោះ online ឬចង់ upload គេហទំព័រ​ទាំងមូល​ទៅក្នុង server របស់ Community Lands (ឬទៅនឹង host ដទៃទៀត អាស្រ័យទៅលើការ set up) ដោយចុច button នៅលើ software។ នៅពេលរួចរាល់ហើយ គេហទំព័រសហគមន៍របស់អ្នកអាចមើលបាននៅ http://www.communitylands.org/.

វិធីចាប់ផ្តើម

តើអ្នកចាប់អារម្មណ៍ចង់ប្រើប្រាស់ឧបករណ៍ គ្រប់គ្រងគេហទំព័រ Community Lands ដើម្បី​ផ្សព្វផ្សាយ​និង​គ្រប់គ្រង​​ទិន្នន័យ​និង​ព័ត៌មាន​អំពី​សហគមន៍​របស់អ្នក មែនទេ? ដើម្បីប្រើប្រាស់ software ដោយមិនគិតថ្លៃ សូមបង្កើតគណនីរបស់អ្នកនៅ http://communitylands.org។ ប្រសិនបើមានចម្ងល់ អ្នកអាចផ្ញើសំណួរទៅ communitylands@gmail.com។ សម្រាប់ព័ត៌មានបន្ថែមអំពីសេចក្តីណែនាំមួយជំហានម្តងៗ ក្នុងការប្រើប្រាស់ឧបករណ៍ គ្រប់គ្រងគេហទំព័រ របស់ Community Lands សូមចុច linkនេះ។

ឧទាហរណ៍មួយចំនួននៃការប្រើប្រាស់ Community Lands

សហគមន៍ វ៉ាពីចាណា នៅប្រទេស ហ្គូយ៉ាណា: ឧទាហរណ៍​មួយនៃ​គេហទំព័រ​ដែល​បង្កើតឡើង​ដោយ​សហគមន៍ Wapichan នៃប្រទេស Guyana និងការគ្រប់គ្រងគេហទំព័រនេះ អាចមើលបាននៅhttp://wapichanao.communitylands.org

នៅឆ្នាំ 2015 គណៈប្រតិភូមកពី South Rupununi District Council (SRDC) ជាក្រុម​ការងារ​តំណាង​ឲ្យ​សហគមន៍ វ៉ាពីចាណាអូ (Wapichanao) ចំនួន 20 នៅប្រទេស ហ្គូយ៉ាណា (Guyana) ជួបប្រជុំ​រយៈពេល​បួនថ្ងៃ​ជាមួយ FPP និងក្រុមអ្នកសរសេរ software ដែលហៅថា Solertium ដើម្បី​ពិនិត្យ​មើល​និង​សិក្សា​សមិទ្ធិផល​ជុំទីមួយ​នៃ​ឧបករណ៍ គ្រប់គ្រងគេហទំព័រ របស់ community lands ក្នុង​គោលបំណង​បង្កើត​គេហទំព័រ​របស់​ពួកគេ។ Credit FPP

លក្ខណៈពិសេស (Specs)

Software ដែលតម្រូវឲ្យមាន: Software គ្រប់គ្រងគេហទំព័រ របស់ Community Lands អាចតម្លើងនិងប្រើប្រាស់បានទាំងកុំព្យូទ័រ PC និង Mac។ ពេលដែល software ចាប់ផ្តើមដំណើរការ យើងអាច load គេហទំព័ររបស់ Community Lands តាមរយៈ browser ទាំង offline និង online។

មានសុវត្ថិភាព: ទិន្នន័យត្រូវបានការពារដោយ user authentication system។

មុខងារសំខាន់ៗ: Software គ្រប់គ្រងគេហទំព័ររបស់ Community Lands ដើរតួនាទីជាប្រព័ន្ធគ្រប់គ្រង​មាតិកា ដែលអាចបញ្ចូលព័ត៌មានរបស់អ្នកដោយផ្ទាល់។ រាល់ពេលដែលអ្នក save មាតិកាណាមួយ វានឹងបង្កើតទំព័រថ្មីមួយដែលអ្នកអាច load ទៅក្នុង browser របស់អ្នក។ ប្រសិនបើអ្នកចង់ចែករំលែកទំព័រនេះ online វាក៏អាច synchronized និង accessed តាម online server នៅ http://www.communitylands.org/។

ភាសា: បច្ចុប្បន្ន កម្មវិធី Community Lands មានជាភាសាអង់គ្លេស អេស្ប៉ាញ ព័រទុយហ្កាល់ និង​ឥណ្ឌូនេស៊ី។ នាពេលអនាគត យើងអាចបន្ថែមភាសាច្រើនទៀតបាន។

Online synchronization: Software របស់ Community Lands មានប៊ូតុងមួយដែលអាច synchronize គេហទំព័ររបស់អ្នក ទៅនឹង online Community Lands server បានយ៉ាងងាយស្រួល។ The user interface នឹងឲ្យអ្នកដឹងនៅពេលដែលអ្នក online ដើម្បីឲ្យអ្នកអាច synchronize។ វាក៏ប្រាប់អ្នក​អំពី ពេលវេលាដែលអ្នកបានធ្វើ synchronize ពីលើកមុន។

Media: នៅទីនេះ អ្នកអាចបន្ថែមរូបថត វីដេអូ សំឡេង ឬផែនទី (interactive maps) ពីកម្មវិធី Mapeo ទៅក្នុងគេហទំព័រ (សូមមើលបន្ថែមនៅ ទីនេះ - បច្ចុប្បន្ន មុខងារនេះ​មានតែ​ជា​ភាសា​អេស្ប៉ាញ​តែប៉ុណ្ណោះ)។

ជម្រើសក្នុងការនាំចូល (Import options): Community Lands មាន​ជម្រើស​ច្រើនសម្រាប់​នាំចូល​ទិន្នន័យ​ដែល​​ពីមុន save ​ជាប្រភេទ ZIP file។

ជម្រើសក្នុងការនាំចេញ (Export options): Community Lands មានជម្រើសសម្រាប់បម្រុងទុក (backup) ទិន្នន័យក្នុងទម្រង់ជា ZIP file ដើម្បីរក្សាទុកទិន្នន័យទាំងក្នុង webpages និងក្នុង media។ The user interface ក៏បង្ហាញអំពីពេលវេលាចុងក្រោយដែលទិន្នន័យត្រូវបានចម្លងទុក។