ស្វែងរកឧបករណ៍
តើអ្នកធ្លាប់ព្យាយាមស្វែងរកឧបករណ៍ណាមួយដើម្បីជួយសហគមន៍របស់អ្នក ហើយជួបនឹងជម្រើសច្រើនលើសលុប ដែលធ្វើឱ្យអ្នកពិបាកសម្រេចចិត្តដែរឬទេ?
អ្នកមិនមែនជាមនុស្សតែម្នាក់ដែលជួបករណីបែបនេះទេ
មានឧបករណ៍ជាច្រើនដែលប្រហែលជាមានប្រយោជន៍សម្រាប់សហគមន៍អ្នកការពារផែនដី ហើយវាប្រហែលជាលំបាកនឹងដឹងថាឧបករណ៍មួយណាសមស្របបំផុតសម្រាប់អ្នក។
កម្មវិធី សេចក្តិណែនាំស្វែងរកឧបករណ៍ នេះត្រូវបានរចនាឡើងសម្រាប់ជួយអ្នកឱ្យរកឃើញឧបករណ៍ដែលសមស្របនឹងអ្នក ដោយការឆ្លើយសំណួរខ្លីៗមួយចំនួន ដែលតាក់តែងឡើងសម្រាប់អ្នកការពារផែនដី។
សេចក្តីណែនាំ
June 29, 2021
ឧបករណ៍សម្រាប់អ្នកជួយការពារដែនដី៖ របៀបចាប់ផ្តើម
June 29, 2021
ឧបករណ៍សម្រាប់អ្នកការពារដែនដី៖ ការបង្កើតផែនទីសម្រាប់អ្នកការពារផែនដី
July 26, 2022
Resources for presenting Earth Defenders Toolkit
តើអ្នកចង់ចូលរួមចែករំលែកចំណេះដឹងជាក់ស្តែងដូចដែលមាននៅក្នុងសេចក្តីណែនាំនេះដែរឬទេ? សូមចែករំលែកអ្វីដែលអ្នកដឹងអំពីការការពារផែនដីនៅក្នុង វេទិកា
ធនធាន
ខាងក្រោមនេះគឺជាធនធានដែលយើងបានបង្កើតឡើង ឬចងក្រងដើម្បីជាជំនួយដល់ការងារសហគមន៍អ្នកការពារផែនដី។ បញ្ជីរនេះនឹងបន្តរីកធំធាត់ជាលំដាប់ ហើយយើងសង្ឃឹមថានឹងអាចបន្ថែមធនធានថ្មីៗទៀតនាពេលអនាគត។ ប្រសិនបើអ្នកចង់ចូលរួមចំណែកក្នុងការបង្កើតធនធាន សូមឲ្យយើងដឹងនៅក្នុងបន្ទប់ពិភាក្សា។
ឧបករណ៍ដែលត្រូវបានជ្រើសរើស
ឧបករណ៍ដែលបង្ហាញនៅទីនេះ
MAPEO
Mapeo ត្រូវបានបង្កើតឡើងសម្រាប់អ្នកការពារដែនដី ដើម្បីងាយស្រួលក្នុងការកត់ត្រាព័ត៌មានអំពីបញ្ហាសិទ្ធិមនុស្សនិងបរិស្ថាន និងដើម្បីប្រមូលទិន្នន័យអំពីដីធ្លីរបស់ពួកគេ។
ឧបករណ៍ដែលបង្ហាញនៅទីនេះ
TERRASTORIES
Terrastories គឺជាកម្មវិធីសម្រាប់សហគមន៍ដៅចំណាំ ការពារ និងចែករំលែករឿងរ៉ាវអំពីដីធ្លីរបស់ពួកគាត់។ កម្មវិធីនេះអាចប្រើប្រាស់បានដោយអត្តបុគ្គល ឬដោយសហគមន៍ ដែលចង់ភ្ជាប់បទពិពណ៌នាជាសំឡេងឬជាវីដេអូ ទៅនឹងទីតាំងណាមួយនៅលើផែនទី។
ឧបករណ៍ដែលបង្ហាញនៅទីនេះ
COMMUNITY LANDS
Community Lands (ដីសហគមន៍) គឺជាកម្មវិធីគ្រប់គ្រងគេហទំព័រសម្រាប់សហគមន៍ ដើម្បីផ្សព្វផ្សាយអំពីជីវភាពរស់នៅ ព័ត៌មាននិងរឿងរ៉ាវផ្សេងៗអំពីការគំរាមកំហែងដែលពួកគាត់ជួបប្រទះ និងការខិតខំប្រឹងប្រែងការពារដីរបស់គាត់។
តើអ្នកចង់ចែករំលែកអំពីឧបករណ៍ដែលមិនទាន់មាននៅទីនេះ? សូមចែករំលែកដោយសេរីនៅក្នុង វេទិកា